ឯកឧត្តម កៅ ខុនដារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កៅ ខុនដារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារនិងសម្ភារបច្ចេកទេស (និរោធ)។…

អត្ថបទពេញ

រដ្ឋបាលខេត្តកែប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន”

ខេត្តកែប៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកែប។ ទិវាជាតិ ដ៏មានសារៈអត្ថន័យថ្លៃថ្លា…

អត្ថបទពេញ

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលជួបជាមួយគណៈប្រតិភូវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម ជាមួយឯកឧត្តម ផាម វ៉ាន់អាន អនុលេខាបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់…

អត្ថបទពេញ

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រៀបចំសន្និបាតអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិថ្មី

ពោធិ៍សាត់៖ ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អនុញ្ញាតជូន អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

បន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតជូន ឯកឧត្ដម ត្រឹន ទួនអាញ អគ្គកុងស៊ុលវៀតណាម ប្រចាំ ខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលប្រជុំ…

អត្ថបទពេញ

ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

សៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មបានអញ្ជើញចុះពិនិត្យ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ…

អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញ និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្ម

ព្រៃវែង៖ នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស បានបន្តជំរុញ និងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ឱ្យបានសកម្ម និងចំគោលដៅ…

អត្ថបទពេញ

អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់

(កំពង់ចាម​)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។​ ការលើកឡើងបែបនេះក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិនា​…

អត្ថបទពេញ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅសាលប្រជុំរំដួល វិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ…

អត្ថបទពេញ

អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាខិតខំកៀរគរធនធាន ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ។ ការប្ដេជ្ញារបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងឱកាសនាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់អតីតយុទ្ធជន និងនិវត្តជនចំនួន ៤៨៤គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិត នៅឃុំឆ្នាល់មាន់ និងឃុំដូនបា…

អត្ថបទពេញ