អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យរដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយ ដើម្បីត្រៀមប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»

ពោធិ៍សាត់៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវសេចក្តីណែនាំដ៏មានសារៈសំខាន់មួយ ដល់រដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួម…

អត្ថបទពេញ

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាដល់ការិយាល័យជំនាញ អធិការក្រុង-ស្រុក ពង្រឹងបន្ថែមលើការល្បាត ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការក្រុង-ស្រុក ប៉ុស្តិ៍ ពង្រឹងបន្ថែមលើការល្បាត ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ អាចកើតមានឡើងដោយយថាហេតុ ក្នុងមូលដ្ឋានទូទាំងខេត្តឧត្ដរមានជ័យ។ ការដាក់បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦…

អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជួបសំណេះ សំណាលជាមួយមន្រ្តីនគរបាលជាតិ ដែលបានផ្ទេរភារកិច្ច ឱ្យមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកស្នងការរង លោកនាយ-នាយរងការិយាល័យដែលពាក់ព័ន្ធ បានអញ្ជើញ…

អត្ថបទពេញ

អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីជានារីសាលាខេត្ត នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីជានារីសាលាខេត្ត…

អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

រសៀលថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។…

អត្ថបទពេញ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់អគ្គាធិការដ្ឋាន

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដល់អគ្គាធិការដ្ឋាន។ អំណោយដ៏មានតម្លៃនេះ…

អត្ថបទពេញ

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយវិស័យឯកជន

ខេត្តសៀមរាប៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Doan Chinh អគ្គនាយករងក្រុមហ៊ុន Metfone និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក​ អគ្គបានាយករងក្រុមហ៊ុនបានបង្ហាញពីគោលបំណង នៃការរួមចំណែកចំពោះគម្រោងទីក្រុងឆ្លាតវៃ…

អត្ថបទពេញ

ប្រជាពលរដ្ឋស្រុកបាភ្នំជាង១ពាន់នាក់ ទទួលអំណោយមនុស្សធម៌ និងសេវាពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិស ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាល…

អត្ថបទពេញ

ឯកឧត្តមអភិបាលខេត្ត ជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយធ្វើការបូកសរុបឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាព សំដៅធ្វើឱ្យបញ្ហាដីធ្លីកាន់តែតិចទៅៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន…

អត្ថបទពេញ

រដ្ឋបាល​ខេត្តក្រចេះ​ ជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព

ខេត្តក្រចេះ៖​ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព ។ ការជំរុញបែបនេះធ្វើឡើង នាឱកាសដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ…

អត្ថបទពេញ