ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត មកផ្ដន្ទាទោសតាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ជាងនេះទៅទៀតសូមកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំកោនសាជីនៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។…
អត្ថបទពេញ














