កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះ​ផ្សព្វផ្សាយ​ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ដល់អ្នកបើកបររថយន្ដដឹកកម្មករ កម្មការិនី ចំនួន​ ១៣៧នាក់

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ និង​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ពុត កយ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់  និងលោកវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បាន​ដឹកនាំ​កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្ដដឹកកម្មករ កម្មការិនី ចំនួន​ ១៣៧នាក់ ស្រី ០២នាក់​ ស្ថិតនៅ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង អោយ​គោរព​ច្បាប់​ចរាចរណ៍​អោយ​ត្រឹមត្រូវ​ និង​បេីកបរ​ចេះ​អធ្យាស្រ័យ​គ្នា​ ទៅ​វិញ​ ទៅមក។


ប្រភព៖ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង




 

Powered by Blogger.