ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកមេ បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ ឃុំ សង្កាត់។
លោកស្នងការ បានអនុញ្ញតឱ្យលោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាប្រចាំខែឧសភាឆ្នាំ២០២៦ និងលើកទិស ដៅអនុវត្តន៍ការងារបន្តនាខែខាងមុខ របស់ស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានមាន ប្រសាសន៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ២០២៦ និងបានដាក់ផែនការទិសដៅការងារចាំបាច់មួយចំនួន សំរាប់គ្រប់តាមបណ្តាការិយាល័យជំនាញនិងតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ ដេីម្បីយកទៅអនុវត្តការងារបន្តនាខែខាងមុខមានដូចខាងក្រោម៖ នាយការិយាល័យទាំងអស់ព្រមទាំងអធិការក្នុងស្រុកទាំង៥ វរសេនាតូចការពារព្រំដែនគោកទាំង២ និងប៉ុស្តិ៍ទាំង២១ត្រូវធ្វើបច្ចុប្បន្នភាព ត្រួតពិនិត្យកម្លាំងនៅតាមបណ្តាការិយាល័យជំនាញនិងតាមបណ្តាអធិការក្រុងស្រុកនិងវរព្រំដែនឱ្យបានច្បាស់លាស់និងហ្មឺងម៉ាត់ជាទីបំផុត។ អធិការនគរបាលក្រុងស្រុកទាំង៥ បន្តជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវខិតខំជំរុញនូវ ការងាររបស់នគរបាលក្នុងសហគមន៍បន្តចុះសហការជាមួយអជ្ញាធរមូលដ្ឋានក្នុងការចូលរួមធ្វើវេទិការសាធារណៈនិងលក្ខណៈសម្បត្តិទាំង៥ ស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនៅតាមបណ្តាមូលដ្ឋាន។ ត្រូវធ្វើបញ្ជីត្រួតពិនិត្យមន្រ្តីសកម្មនិងការងារនិងត្រួតពិនិត្យទៅលើមន្រ្តីនគរបាលដែលអសកម្មក្នុងការងារឱ្យបានច្បាស់លាស់ត្រូវមានកាលើកទឹកចិត្តនិងផ្តល់រង្វាន់លើកទឹកចិត្តដល់មន្រ្តីនគរបាលដែលខិតខំបំពេញការងារជូនអង្គភាពបានល្អ។ ត្រូវខិតខំនិងយកចិត្តទុកដាក់និងផ្តល់ជូនជាថវិការដល់មន្រ្តីនគរបាលដែលកំពុងសំរាកព្យាបាលជំងឺនៅតាមគេហដ្ឋានឬកំពុងសំរាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យត្រូវមានការចុះសួសុខទុកលើកទឹកចំពោះមន្រ្តីនគរបាលដែលកំពុងសំរាកព្យាបាលជំងឺ។ ត្រូវពង្រឹងបង្ការនិងបង្រ្កាប បទល្មើសល្បែងសុីសងគ្រប់ប្រភេទ ដោយផ្អែកទៅលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ត្រូវយកចិត្តទុកដាក់រាល់ម៉ោងប្រចាំបញ្ជាឱ្យបានត្រឹមត្រូវតាមវេលាម៉ោងធ្វើការក្នុងគោល បំណងរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។
ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី





Post a Comment