ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្តសរុបចំនួន២៥៥រូប ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ នៃសាលាខេត្តបន្ទាយមានជ័យ។
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





Post a Comment