ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែកុម្ភៈ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍ ដូចខាងក្រោម៖

  • ត្រូវបន្តពង្រឹងការដឹកនាំ និងតម្រង់ទិសមន្ត្រីក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ
  • ពង្រឹងសមត្ថភាពការងាររដ្ឋបាលឌីជីថល (ពន្លឿនការងារចរន្តឯកសារប្រចាំថ្ងៃ)
  • គ្រប់គ្រងវត្តមានមន្ត្រី និងប្រើប្រាស់ធនធានមន្ត្រីប្រកបដោយគុណវុឌ្ឍិ
  • ពង្រឹងការឆែកឆេរគ្រប់គោលដៅត្រួតពិនិត្យ ពិសេស តាមទំនិញសម្ភារចូលពន្ធនាគារ
  • គ្រប់គ្រង តាមដានចំពោះមុខសញ្ញាពិសេស
  • ពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទិន្នន័យជនជាប់ឃុំ (សំណុំរឿង សាវតារជាតិ ឬអត្តសញ្ញាណជនជាប់ឃុំ)
  • ពិនិត្យអំពីនីតិវិធី ជួបសួរសុខទុក្ខ ត្រូវធានាឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងសន្តិសុខ
  • ត្រូវមានការប្រុងប្រយ័ត្ន ដូចជា៖ ការងារសន្តិសុខ (ការឆែកឆេរ ការកាន់សោរ ឬចាក់សោរ ការពិនិត្យសុខភាពជនជាប់ឃុំ) និងជៀសវាសដាច់ខាតការប្រើប្រាស់ជនជាប់ឃុំធ្វើកិច្ចការជំនួសមុខងារមន្ត្រី
  • ពង្រឹងសមត្ថភាពផ្នែករបៀបការប្រើប្រាស់អាវុធ ឬរៀនបាញ់គ្រាប់ពិត (ទំនាក់ទំនងសាលានគរបាល តាមភូមិភាគ (៦ភូមិភាគ មាន ភូមិភាគ (១)នៅខេត្តស្ទឹងត្រែង (២)កំពង់ចាម (៣)កំពង់ស្ពឺ (៤)សៀមរាប (៥)បាត់ដំបង (៦)កំពង់ឆ្នាំង) ឬនៅស្នងការនគរបាលខេត្ត ដែលពន្ធនាគារតាំងនៅ ដើម្បីសុំកិច្ចគាំទ្រ)
  • ត្រូវបង្កើនការបញ្ចេញជនជាប់ឃុំធ្វើលំហាត់ប្រាណ ឬយកកំដៅ (កាត់បន្ថយភាពតានតឹង)
  • បញ្ហាកើតជំងឺកមរមាស់ ការធ្វើអនាម័យខ្លួនប្រាណ-សំលៀកបំពាក់-កន្លែងដេក
  • ជំរុញអភិវឌ្ឍន៍ពន្ធនាគារ ការងារសិប្បកម្ម កសិកម្មពន្ធនាគារ ពង្រីកផ្ទៃដីដាំដុះ និងសក្តានុពលទីផ្សារ
  • ជំរុញការផ្សព្វផ្សាយឱ្យបានទូលាយតាមបណ្តាញសង្គម GDP PAGE (តាមរយៈមន្ត្រីគ្រប់រូប)។

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគា