ប្រជាពលរដ្ឋស្រុកបាភ្នំជាង១ពាន់នាក់ ទទួលអំណោយមនុស្សធម៌ និងសេវាពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិស ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាល…

អត្ថបទពេញ

ឯកឧត្តមអភិបាលខេត្ត ជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយធ្វើការបូកសរុបឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាព សំដៅធ្វើឱ្យបញ្ហាដីធ្លីកាន់តែតិចទៅៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន…

អត្ថបទពេញ

រដ្ឋបាល​ខេត្តក្រចេះ​ ជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព

ខេត្តក្រចេះ៖​ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព ។ ការជំរុញបែបនេះធ្វើឡើង នាឱកាសដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ…

អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបបនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល…

អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តចំបក់ជើងភ្នំ

កំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំលឹកឡើងថា…

អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌

កណ្ដាល ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ…

អត្ថបទពេញ

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់

443(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់…

អត្ថបទពេញ

អភិបាលខេត្តពោធិ៍សាត់ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ…

អត្ថបទពេញ

ឯកឧត្ដម ឃួង ស្រេង ៖ កុំសន្តិភាពថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ»ពួកគេអាចជ្រកនៅទីតាំងដែលយេីង​នឹក​ស្មាន​មិនដល់​ក៏អាច​ថាបាន​

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំថា៖ កុំសន្តិភាពថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ» ពួកគេអាចជ្រកនៅទីតាំងដែលយេីង​នឹក​ស្មាន​មិនដល់​ក៏អាច​ថាបាន​។ ដូច្នេះសូមអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យ និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេងបែបនេះបានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាបនិងបោសសម្អាត…

អត្ថបទពេញ

សម្តេច ម៉ែន សំអន ៖ ប្រធានបទ នៃទិវាអន្តរជាតិ ៨មិនា ខួបលើកទី ១១៥ បង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥…

អត្ថបទពេញ