អង្គការសហប្រជាជាតិ៖ សង្គ្រាមអ៊ីរ៉ង់ បានបំផ្លាញសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ពាន់លានដុល្លារ
បើតាមការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ត្រូវបានគេជឿជាក់ថា បានបំផ្លាញកំណើនសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ពាន់លានដុល្លារនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ទីភ្នាក់ងារនេះបានលើកឡើងថា ខ្លួនបានសិក្សាពីសេណារីយ៉ូផ្សេងៗគ្នាមួយចំនួន ដើម្បីកំណត់ពីរបៀបនៃជម្លោះ ដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ អាចប៉ះពាល់ដល់ប្រទេសនានានៅក្នុងតំបន់។ អ្នកផ្តួចផ្តើមរបាយការណ៍នេះ ក៏បានព្រមានដែរថា ការខូចខាតអាចធ្ងន់ធ្ងរ បើសិនជាសង្គ្រាមបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។
គួរបញ្ជាក់ថា ការខាតបង់សរុបអាចបណ្តាលឱ្យអត្រាគ្មានការងារធ្វើក្នុងតំបន់ កើនឡើងរហូតដល់ ៤ ភាគរយ ដែលធ្វើឱ្យបាត់បង់ការងារប្រហែល ៣,៦ លានកន្លែង និងរុញឱ្យមនុស្សរហូតដល់ ៤ លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ៕
Post a Comment