ប្រមុខក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខយោធិនកំពុងបំពេញបេសកកម្មក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខ
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរយោធិនកំពុងបំពេញបេសកកម្មក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅពេលខាងមុខ ។

ឯកឧត្តមបន្តថា សមិទ្ធផលដ៏ធំធេង ដែលកងយោធពលខេមរភូមិន្ទ សម្រេចបានក្នុងពេលកន្លងមក កើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ ជោគជ័យជូនជាតិមាតុភូមិ ។





Post a Comment