កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅក្រុងបាវិត

កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់) ជាជនជាតិវៀតណាម នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដោយសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត។

Powered by Blogger.