ឯកឧត្តម ប៉ែន កុសល្យ​ អញ្ជើញចូលរួម​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖​ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធាន អ.ន.ក.ខេត្ត អញ្ជើញចូលរួមក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធាន អ.ន.ក.ខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់អគារទីស្នាក់សម្រាប់មន្រ្តី និងផ្តល់សេវាជូនសមាជិកដែលមានតម្រូវការ ឬបញ្ហាប្រឈម។ 


ឯកឧត្តម ប៉ែន កុសល្យ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ត្បូងឃ្មុំ​បានថ្លែងថា ទីស្នាក់ការសមាគមខេត្ត ចាប់ពីថ្ងៃបញ្ចុះបឋមសីលារហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ជាលទ្ធផលនៃការសាងសង់រួមមាន៖ អគារចំនួន ១អគារ បំពាក់ដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់ មាន៧បន្ទប់ របងបេតុង សួន និងដាំដើមឈើ ជុំបរិវេណទីស្នាក់ការ និងក្លោងទ្វារចំនួន២ ប្រព័ន្ធទឹក ភ្លើងក្រោមដី ផ្លូវបេតុង សម្ភារៈបរិក្ខារ គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ សរុបចំណាយថវិកាចំនួន ១៥៥,៥៦៩ដុល្លារ ។


ប្រភព​៖​ រដ្ឋបាល​ខេតត្តត្បូងឃ្មុំ





 

Powered by Blogger.