ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធី រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នៅដឺព្រេរមៀ សេនធ័រ សែនសុខ ( អគារ D)។ ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អភិបាលរាជធានី-ខេត្ត លោកឧកញ៉ា ឧកញ៉ា ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិជាច្រេីនរូបទៀត។


នាឱកាសនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមកោតសរសើរវាយតម្លៃខ្ពស់ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការរៀបចំកម្មវិធីសមោសរទដើម្បីការងារសង្គមខេត្តព្រៃវែងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក៏ដូចជាពេលវេលា បន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ព្រមទាំងបានចាត់ចែងរៀបចំធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។


ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈកម្មវិធីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែងនេះ។ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





 

Powered by Blogger.