រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ប៉ៃលិន៖ នាថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ ០៣អនក្រ. បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ និងបទបញ្ជាលេខ ០១ បប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។


ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផ្ទះជួលគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នៅសាលប្រជុំធំ អគារ«ក»ជាន់ទី២ សាលាខេត្តប៉ៃលិន។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន





 

Powered by Blogger.