អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០០គ្រួសារ នៅក្រុងសីរីសោភ័ណ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០០គ្រួសារ នៅក្នុង អំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះបងប្អូនប្រជានពលរដ្ឋដោយក្ដីនឹករលឹក។
ឯកឧត្ដម បន្តថា ដោយមើលឃើញអំពីភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្ដម និងក្រុមការងារក្រុង សង្តាក់ បានធ្វើការរៀបចំនូវអំណោយមានអង្ករ គ្រឿង ឧបភោគ បរិភោគ ជូនបងប្អូនពលរដ្ឋសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនទុក្ខឱ្យបងប្អូនណាម្នាក់ រងទុក្ខវេទនាដោយសារអត់អាហារទទួលទានឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





Post a Comment