លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមក្នុងពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មាការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា”
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មាការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងបាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មួយចំនួន ដើម្បីបរិច្ចាគ និងគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។
កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ន អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធានក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា និងសប្បុរសជន ជាច្រើនរូប។ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បន្តនូវនិរន្តរភាពយូរអង្វែងនៃដំណើរការថែរក្សា ព្យាបាលជំងឺជូនដល់ ទារក និងកុមារកម្ពុជា។





Post a Comment