អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារ នៅស្រុកសំឡូត

បាត់ដំបង៖ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ ដំបងព្រមទាំងសហការីបានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៤៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅ ក្នុងនោះ ប៉ះពាល់លើភូមិចំនួន១៣ លើឃុំចំនួន៦ ប្រជាពលរដ្ឋរងគ្រោះសរុប៤៩ខ្នងផ្ទះ(រលំទាំងស្រុងចំនួន៣ខ្នងផ្ទះ ធ្ងន់ធ្ងរចំនួន ២១ខ្នងផ្ទះ និង ដោយអន្លើរចំនួន២៥ខ្នង។


សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងត្រីខ ឃីត ១ និងថវិកមួយចំនួនដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ ផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





 

Powered by Blogger.