ឯកឧត្តម ប៊ុន ហុន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការផ្តល់សេវាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនប្រជាជន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការផ្តល់សេវាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនប្រជាជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល រួមជាមួយសហការី ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង រាជធានី ខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។





Post a Comment